Monday, May 23, 2016
Friday, May 20, 2016
Friday, May 13, 2016
Thursday, May 12, 2016
Wednesday, May 11, 2016
Sunday, May 8, 2016
បៃមន់
បៃមន់ ( ស. )
(បៃ “ស្លឹក” ម្ចន អ. ថ. មន “ដើមមន”; បៃមន អ. ថ. បៃម៉ុន “ស្លឹកមន”) ឈ្មោះគ្រឿងប្រដាប់មួយប្រភេទ មានសណ្ឋានដូចស្លឹកមន មានដងស្រដៀងនឹងចាមរ តែត្រង់កំពូលមានរាងស្រួចរៀវ ហើយវៀចក្ងក់ងាកទៅខាងបន្តិច សម្រាប់ប្រើក្នុងព្រះរាជពិធីក្បួនហែធំៗ : ប្រដាប់សម្រាប់ក្បួនហែក្នុងព្រះរាជពិធីគឺ ចាមរ បៃមន់ សែនត្វ័ន ក្លស់ អភិរម្យ ។
សែនត្វ័ន
សែនត្វ័ន ( ន. ) ( ស. )
ផ្លិតមូល ធ្វើដោយសំពត់ផ្កាមាសឬផ្កាប្រាក់ជាដើម មានដងវែងក្ងក់ខាងចុង ជាគ្រឿងបាំងកម្តៅថ្ងៃមិនឲ្យចាំងត្រូវ សម្រាប់ប្រើក្នុងព្រះរាជពិធីហែធំៗ : មានចាមរ បៃមន់ សែនត្វ័ន ក្លស់អភិរម្យ (ស. ហៅ ប័ងសូរ្យ៍ អ. ថ. បាំងស៊ូ៎ន “បាំងថ្ងៃ” ។
ចាមរ
ចាមរ ( ន. ) [ចា-ម៉] ( សំ., បា. )
ឈ្មោះគ្រឿងប្រដាប់មួយប្រភេទ មានសណ្ឋានដូចផ្លិតសម្រាប់មន្រ្តីសង្ឃទីរាជាគណៈ ប៉ុន្តែគ្មានកំពូលស្រួចនិងឆែកៗជុំវិញទេ, មានដងវែង សម្រាប់ក្បួនហែក្នុងព្រះរាជពិធីផ្សេងៗ មានព្រះរាជពិធីរាជាភិសេកជាដើម ។
បាំងសែង
បាំងសែង ( ន. ) ( ស. )
(េសេង អ. ថ. សែ៎ង “ពន្លឺ”) ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទ មានសណ្ឋានជាចាមរខ្នាតធំ មានដងវែង សម្រាប់បាំងពីខាងមិនឲ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ត្រព្រះរាជា; ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម (ស. ប្រើ ប័ងសូរយ៍ អ. ថ. ប័ងស៊ូន, និង ប័ងេទ្រេក អ. ថ. ប័ងសែក...) ។