អ្នកណាក៏បានសម្រាប់មនុស្សមានទុក្ខដូចខ្ញុំ អោយតែគេចេះ ថ្នមលួងលោម ខ្ញុំចង់បានមកជាគ្នា បើមានចិត្តល្អអាចព្យាបាលរបួសចិន្ដា ជាវត្ថុបំណងប្រាថ្នាដែលខ្ញុំរង់ចាំជាយូរមកហើយ
អ្នកណាក៏ដោយអោយតែស្មោះខ្ញុំមិនប្រកាន់ ជានរណាក៏មិនសំខាន់ ដែលសំខាន់គឺចិត្តភក្ដី រូបរាងសម្ផស្សទ្រព្យសម្បត្តិមានប្រយោជន៍អ្វី បើស្នេហាខ្វះចិត្តប្រណី ក៏គ្មានថ្ងៃរកត្រើយសុខបាន
រឿងស្នេហ៍ដែលកន្លង សែនជូរចត់ ព្រោះជួបនឹងចិត្តសាមាន្យ សំណាងមិនល្អជួបតែរឿងរ៉ាវរំខាន ស្នេហ៍ប៉ះមនុស្សចិត្តព្រានបំផ្លាញជីវិត
អ្នកណាក៏ដោយអោយតែមានចិត្តសប្បុរស ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់សម្រាប់តែស្នេហាមួយពិត អូនបូជាកាយឥតមានស្ដាយជូនប្រុសវរមិត្រ ដើម្បីស្នងចិត្តបរិសុទ្ធ ដែលអូនតែងសុបិនប្រាថ្នា
No comments:
Post a Comment